ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កញ្ញា 12, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា សម្របសម្រួលជូនពលរដ្ឋខ្មែរចំនួន៥រូបមកកម្ពុជាវិញ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងសហការី បានសម្របសម្រួលជូនពលរដ្ឋខ្មែរចំនួន៥រូប ដែលជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើដំណើរត្រលប់មកកាន់ប្រទេសកម្ពុជាវិញ តាមរយៈជើងហោះហើរ Charter Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ាអន្តរជាតិ។