ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កញ្ញា 19, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅជប៉ុន ផ្តល់អំណោយជូនពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុន

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០   ឯកឧត្តម​ អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងសហការី បានយកអំណោយរបស់រាជរដ្ឋាភិបាល  រួមមាន អង្ករ និងគ្រឿងបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋ កម្មសិក្សាការី  និងពលករ ចំនួន១០០ នាក់ នៅស្រុក Yamato នៃខេត្ត Kanagawa ដែលជួបប្រទះការលំបាក ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩។