សេចក្តីប្រកាសព័ត៌មាន
- ខែតុលា 27, 2016
សេចក្តីជូនព័ត៌មានស្តីពីការឆ្លើយតបនឹងការអំពាវនាវរបស់អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី
ឆ្លើយតបនឹងការអំពាវនាវរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដល់ប្រទេសជាសមាជិក ឲ្យចូលរួមផ្តល់វិភាគទានដល់ “មូលនិធិសាមគ្គីភាពបន្ទាន់របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី” ដើម្បីជួយដល់ប្រទេសហៃទី ដែលទទួលរងគ្រោះការវាយប្រហារដោយព្យុះ Matthew កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៦ និងដើម្បីបង្ហាញនូវសាមគ្គីភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិកមួយរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ជាមួយប្រទេសហៃទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចូលរួមផ្តល់វិភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៥០.០០០ ដុល្លារអាមេរិក ដល់មូលនិធិខាងលើនេះ។
ភ្នំពេញ, ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៦