សេចក្តីប្រកាសព័ត៌មាន

  • ខែ​វិច្ឆិកា 16, 2016

ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ា​ឡេស៊ី​ រៀប​ចំ​មាតុភូមិ​និវត្តន៍​របស់​ពល​ការិនី​ខ្មែរ​២​នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយសម្របសម្រួលមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរ២នាក់

១- ពលការិនី .ខ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ី ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមរយៈជនជាតិម៉ាឡេស៊ីម្នាក់។ ពលការិនី បានទទួលប្រាក់ខែគ្រប់ចំនួន ប៉ុន្តែដោយសារម្តាយរបស់នាងមានជំងឺជាទម្ងន់ នាងបានទៅស្ថានទូតនៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៦ ស្នើជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងជូននាងទៅបង់ពិន័យនៅការិយាល័យអន្តោ-ប្រវេសន៍ម៉ាឡេស៊ី។

២- ពលការិនី ..អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានធ្វើដំណើរទៅម៉ាឡេស៊ី    ជាលើកទី២ដោយខ្លួនឯង ហើយបានធ្វើការតាមផ្ទះ ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤។ ពលការិនី បានទទួលប្រាក់ខែគ្រប់ចំនួន ប៉ុន្តែដោយសារការងារលំបាក នាងបានទៅស្ថានទូតនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើជួយឲ្យបានត្រឡប់ទៅកម្ពុជា។ ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងជូននាងទៅបង់ពិន័យនៅការិយាល័យអន្តោ-ប្រវេសន៍ម៉ាឡេស៊ី។

ពលការិនី ក.ខ និងពលការិនីស.ស.ក បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះលេខ AK 536

អំឡុងពេលរង់ចាំមកកម្ពុជា ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់ពលការិនីទាំងពីរនាក់ផងដែរ។

                          ភ្នំពេញ, ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ទាញយកឯកសារ PDF