សេចក្តីប្រកាសព័ត៌មាន

  • វិច្ឆិកា ២២, ២០១៦

ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​​ ប្រាក់​​ សុខុន​​ ​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​បំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅ​ប្រទេស​បារាំង​​ នាថ្ងៃ​ទី​​ ២៩​​ ខែ វិច្ឆិកា​ ឆ្នាំ​​២០១៦​

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្សង់ ម៉ាក អេរ៉ូ (Jean-Marc AYRAULT) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍អន្តរជាតិនៃសាធារណរដ្ឋបារាំង។

ក្នុងអំឡុងពេលទស្សនកិច្ចនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី នឹងជួបពិភាក្សាផ្លូវការជាមួយឯកឧត្តម ហ្សង់ ម៉ាក អេរ៉ូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងបារាំងជា ពិសេសនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ ព្រមទាំងពិភាក្សាលើប្រធានបទដែលជាអត្ថប្រយោជន៍រួមនៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបជាមួយប្រធានក្រុមមិត្តភាពរដ្ឋសភា និងព្រឹទ្ធសភាបារាំង-កម្ពុជាប្រធានមូលនិធិឆាលដឺហ្គោល  និងទស្សនាសាលាបារាំងចុងបូព៌ា ផងដែរ។

ភ្នំពេញ ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ទាញយកឯកសារ PDF