សេចក្តីប្រកាសព័ត៌មាន

  • ខែ​ធ្នូ 1, 2016

មាតុ​ភូមិ​និវត្ត​ន៍​របស់​ពលករ​-ពល​ការិនី​ខ្មែរ​​៣​នាក់​ ពី​ប្រទេស​ម៉ាឡេស៊ី​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៣នាក់ ដូចខាងក្រោម៖

(១) ពលការិនី ..អាយុ២៩ឆ្នាំ មកពីខេត្តកំពង់ធំ បានទៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ នៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៦ ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ និងធ្វើការជាអ្នកបោសសំអាត។ ដោយធ្វើការលំបាក នាងបានស្នើស្ថានទូតនៅថ្ងៃទី២៨ ខែតុលា ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

() ពលការិនី .. អាយុ៤១ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បានទៅម៉ាឡេស៊ី តាមរយៈមេខ្យល់ នៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៦ ហើយបានធ្វើការនៅរោងចក្រអារឈើ។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី២១ ខែវិច្ឆិកា ស្នើសុំស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

() ពលករ .. អាយុ១៤ឆ្នាំ ជាកូនប្រុសរបស់ពលការិនី.. បានទៅម៉ាឡេស៊ីជាមួយម្តាយ នៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៦។

អ្នកទាំង៣ ត្រូវបានអង្គការចាប់ដៃនៅកម្ពុជា ឧបត្ថម្ភសំបុត្រយន្តហោះជូន ហើយនឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង: រសៀល តាមជើងយន្តហោះ AK534។ អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់អ្នកទាំង៣ផងដែរ៕

                            ភ្នំពេញ, ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៦

ទាញយកឯកសារ PDF