សេចក្តីប្រកាសព័ត៌មាន

  • ខែ​ធ្នូ 7, 2016

មា​តុ​ភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ ពី​ប្រទេស​ឡាវ​ និង​ម៉ាឡេស៊ី​

– ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរ ០១ នាក់ ឈ្មោះ អ.ល អាយុ ២៣ឆ្នាំ មកពីខេត្តឧត្តរមានជ័យ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ២០១៥ និងធ្វើការជាអ្នកបោសសំអាត។ ដោយធ្វើការលំបាក ពលការិនីរូបនេះបានទៅស្ថានទូតនៅថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៦ ស្នើសុំជួយទាមទារប្រាក់ខែដែលនៅសេសសល់ពីនិយោជក និងជួយឱ្យបានត្រឡប់មកកម្ពុជាវិញ។

ដោយមានកិច្ចអន្តរាគមន៍ពីស្ថានទូត និយោជក បានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសេសសល់ និងលិខិតឆ្លងដែនជូនពលការិនី អ.ល តាមសំណូមពររបស់ស្ថានទូត។

ពលការិនី អ.ល នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង០៩: ព្រឹក តាមជើងយន្តហោះ MH754។ អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់ពលការិនីរូបនេះផងដែរ។

– ស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងប៉ាក់សេ ប្រទេសឡាវ បានសម្របសម្រួលជាមួយអាជ្ញាធរឡាវ អន្តរាគមន៍ជួយដោះលែងពលរដ្ឋខ្មែរ០១នាក់ ឈ្មោះ ឯ.ប.ល ភេទប្រុស អាយុ ២៨ឆ្នាំ មកពីខេត្តព្រះវិហារ ដែលត្រូវបានអាជ្ញាធរឡាវឃុំខ្លួន នៅមន្ទីរឃុំឃាំងទីបញ្ជាការយោធាខេត្តចំប៉ាសាក់ កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទឆ្លងដែនខុសច្បាប់ ប្រើប្រាស់លុយដុល្លាក្លែងក្លាយ និងចោរកម្ម ដើម្បីឱ្យបានវិលត្រឡប់មកកម្ពុជាវិញ។

ពលរដ្ឋខ្មែរខាងលើ បានវិលត្រឡប់មកដល់លំនៅឋានវិញហើយ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦

ភ្នំពេញ, ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៦

ទាញយកឯកសារ PDF