សេចក្តីប្រកាសព័ត៌មាន

  • ខែ​ធ្នូ 8, 2016

ឯក​ឧត្តម​ រ៉ូឌ្រី​ហ្គោ​ ឌូតឺ​តេ​ ប្រធា​នាធិប​តីនៃសាធា​រណ​រដ្ឋ​ហ្វី​លី​ពីន​ នឹង​ដឹក​នាំ​គណៈ​ប្រតិ​ភូ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ ពីថ្ងៃ​ទី​ ១៣ ​ដល់​ទី ​១៤ ​ខែ​ ធ្នូ ​ឆ្នាំ ​២០១៦​

តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហ​មុ​នី ​​​ព្រះមហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​​​ ឯកឧត្តម​ រ៉ូឌ្រីហ្គោ​ ឌូតឺតេ​ (Rodrigo Duterte) ប្រធានា​ធិបតី​នៃសាធារណរដ្ឋហ្វីលីពីន​ នឹងដឹកនាំគណៈប្រតិភូអញ្ជើញ​មក​បំពេញ​​ទស្សនកិច្ច​ផ្លូវ​រដ្ឋនៅ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​ ពីថ្ងៃទី​ ១៣ ដល់ទី​ ១៤ ខែ ធ្នូ ឆ្នាំ ២០១៦

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម​ រ៉ូឌ្រីហ្គោ​ ឌូតឺតេ​ នឹងចូលក្រាបបង្គំគាល់  ព្រះ​ករុណា​​ព្រះ​បាទ​​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​  ព្រះមហាក្សត្រនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ នៅព្រះបរមរាជវាំង។

ឯកឧត្តម រ៉ូឌ្រីហ្គោ​ ឌូតឺតេ ក៏នឹង​ជួបពិភាក្សាទ្វេភាគីជាមួយ​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ​។ ​ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារ ដូចខាង​ក្រោម​៖

  • អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និង
  • អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា។                                             

ភ្នំពេញ, ថ្ងៃទី ​​០៨ ខែ ធ្នូ ឆ្នាំ ២០១៦

ទាញយកឯកសារ PDF