សេចក្តីប្រកាសព័ត៌មាន

  • ខែ​ធ្នូ 16, 2016

មាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរ៣នាក់ ពីប្រទេសម៉ាឡេស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍​របស់ពលការិនី​ខ្មែរ​ចំនួន​៣នាក់ ដូចខាងក្រោម៖

() ពលការិនី ស.ម.  (២) ពលការិនី .ម៉  ជាបងប្អូនបង្កើត មកពីខេត្តកំពង់ធំ បានធ្វើដំណើរ​ទៅ​ម៉ាឡេស៊ីដោយខ្លួនឯង កាលពីខែតុលា ឆ្នាំ២០១៦ និងបានធ្វើការ​តាមផ្ទះមួយរយៈ បន្ទាប់មកធ្វើការ​នៅ​រោងចក្រ​អារឈើ។ ​

(៣) ពលការិនី វ.ភ​ អាយុ៣០ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត កាល​ពីខែសីហា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។

ដោយធ្វើ​ការ​លំបាក ពលការិនីទាំង៣នាក់ ​បានទៅស្ថានទូត​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៦ ស្នើជួយ​ឲ្យ​បាន​ត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានចេញលិខិតធ្វើដំណើរជូន និងសម្របសម្រួល​ជា​មួយ​​​​​ការិយាល័យអន្តោ​ប្រវេ​សន៍​ម៉ាឡេស៊ី ។​

          ពលការិនី​ទាំង​៣នាក់​ នឹងមកដល់​ព្រលាន​យន្ត​ហោះអន្តរជាតិភ្នំពេញ នៅថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ​២០១៦ វេលាម៉ោង ០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536

អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូត​បាន​ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិ​ភោគ​​​ដល់​អ្នក​ទាំង​៣ផងដែរ៕

ភ្នំពេញ, ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ២០១៦

ទាញយកឯកសារ​ PDF