សេចក្តីប្រកាសព័ត៌មាន

  • ខែ​ធ្នូ 20, 2016

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ អន្តរាគមន៍ជួយនារីខ្មែររងគ្រោះ៣នាក់

តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ ស្ថានអគ្គកុងស៊ុល​កម្ពុជា​ប្រចាំទីក្រុងសៀងហៃ ​បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែរ៣នាក់ ដែល​មេខ្យល់បោក​បញ្ឆោតយកទៅរៀបការជាមួយបុរសជនជាតិចិន អោយបានត្រឡប់មកកម្ពុជាវិញ៖

(១) នារីឈ្មោះ .ព អាយុ២៧ឆ្នាំ មកពីខេត្តកំពង់ចាម

(២) នារីឈ្មោះ .ម.ល អាយុ១៦ឆ្នាំ មកពីខេត្តកំពង់ចាម

(៣) នារីឈ្មោះ .ដ.ន អាយុ២៦ឆ្នាំ មកពីខេត្តព្រៃវែង

នារីទាំង៣នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង២៣:១៥នាទី តាមជើងយន្ត ហោះMU759 ។ អំឡុងពេលរង់ចាំមកកម្ពុជាវិញ ស្ថានអគ្គ​កុងស៊ុល បានរ៉ាប់រងផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភោគ ដល់នារីរងគ្រោះទាំង៣នាក់ផងដែរ។

ជាថ្មីម្តងទៀត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋ​ខ្មែរ​ទាំងអស់ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះមេខ្យល់ឬជនណាដែលប្រើលាភសក្ការៈ ដើម្បី​អូសទាញ បញ្ចុះបញ្ចូល និងបោកបញ្ឆោត  ប៉ុន​ប៉ង​យកទៅរៀបការជាមួយជនបរទេស ឬធ្វើកា​រ​ខុស​ច្បាប់​នៅ​តាម​ប្រទេសនានា៕

              ភ្នំពេញ, ថ្ងៃទី​២០ ខែ ធ្នូ ឆ្នាំ ២០១៦