សេចក្តីប្រកាសព័ត៌មាន

  • ធ្នូ ២៦, ២០១៦

មាតុ​ភូមិ​និវត្តន៍​របស់​ពលករ​-ពលការិនី​ខ្មែរ​ចំនួន​១១​នាក់​ ពី​ប្រទេស​ម៉ាឡេស៊ី ​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍​របស់ពលករ-ពលការិនី​ខ្មែរ​ចំនួន​១១នាក់ ដូចខាងក្រោម៖ ​​

១. អ៊.ស.ជ             ភេទស្រី              អាយុ២២ឆ្នាំ​          ​ មកពីស្រុកឆ្លូង ខេត្តក្រចេះ

២.​ .                  ភេទប្រុស          ​ អាយុ១៧ឆ្នាំ           មកពីស្រុកបាទី ខេត្តតាកែវ

៣. រ.ម៉ ​                  ភេទប្រុស           អាយុ៣០ឆ្នាំ           មកពីស្រុកដំបែរ ខេត្តត្បូងឃ្មុំ

៤.​ រ.ប.ស               ភេទប្រុស          ​​ អាយុ២១ឆ្នាំ           មកពីស្រុកដំបែរ ខេត្តត្បូងឃ្មុំ

៥.​​ .                  ភេទប្រុស            អាយុ២៦ឆ្នាំ           មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

៦. .ស                ភេទប្រុស            អាយុ៣១ឆ្នាំ           មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

៧. .ស.វ              ភេទប្រុស       ​      អាយុ២៨ឆ្នាំ           មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

៨. .                 ភេទប្រុស            អាយុ២២ឆ្នាំ           មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

៩. ស.ច.ណ           ភេទប្រុស       ​     អាយុ២៧ឆ្នាំ           មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពលករ-ពលការិនីទាំង០៩នាក់ខាងលើ ត្រូវបានមិត្តភក្តិនាំទៅធ្វើកា​រ​ខុស​ច្បាប់​នៅ​​រោង​ចក្រ ប្លាស្ទីក​ក្នុង​ប្រទេសម៉ាឡេស៊ី កាលពីខែមិថុនា ឆ្នាំ​២០១៦។ ដោយធ្វើការ​លំបាក ពួកគេបានទៅស្ថានទូត នៅថ្ងៃទី១៩ ខែធ្នូ ​ស្នើសុំជួយ​ឲ្យ​បាន​ត្រឡប់​មក​កម្ពុជាវិញ។ ស្ថានទូតបានសម្រប​សម្រួលដោះស្រាយ​ជាមួយ​ការិយា​ល័យ​​អន្តោប្រវេសន៍ម៉ាឡេស៊ី។

១០. ពលការិនីខ្មែរឈ្មោះ ក.ស.រ អាយុ៣០ឆ្នាំ មកពីស្រុកត្រាំកក់ ខេត្តតាកែវ បានទៅ​ម៉ាឡេស៊ី​ធ្វើ​ការងារផ្ទះ ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា ។  ដោយ​ធ្វើការលំបាក នាងបានទៅស្ថានទូតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបាន​ត្រឡប់​មកកម្ពុជាវិញ។ ​ នៅល្ងាច​ថ្ងៃ​ទី​២២ ខែធ្នូ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជក​របស់​ពលការិនី ក.ស.រ  ​ បានយល់​ព្រម​ប្រគល់​លិខិត​ឆ្លងដែន និង​សំបុត្រ​​​​យន្ត​ហោះដល់នាង។

ពលករ-ពលការិនីចំនួន១០នាក់ ខាងលើ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៦:០០នាទី តាម​ជើងយន្តហោះ​​ AK534

១១. ពលការិនី រ.ស. ​អាយុ២៨ឆ្នាំ មកពីខេត្តបាត់ដំបង បានទៅធ្វើការងារ​តាមផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ពីខែធ្នូ ឆ្នាំ២០០៩ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ កិច្ចសន្យាការងាររបស់ពលការិនី​ ត្រូវ​ផុតកំណត់ក្នុងខែធ្នូ ឆ្នាំ២០១៦នេះ​ ហើយនាងមានបំណងវិលត្រឡប់មក​កម្ពុជា​វិញ។ តាមការស្នើសុំ របស់​ស្ថានទូត​  និយោជកបានប្រគល់​ជូនពលការិនី​នូវ​ប្រាក់ខែ​របស់នាង​ទាំងអស់​ចំនួន​៩០០០​ដុល្លារ​អាមេរិក​  លិខិត​ឆ្លង​ដែន  និងសំបុត្រ​យន្ត​ហោះ ។ពលការិនី រ.ស.រ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ​២០១៦   វេលាម៉ោង១៧:៣០នាទី តាមជើងយន្តហោះ

MH762 ។ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជា ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ជូនដល់ ពលករ-​ពលការិនីទាំង១១នាក់ ផងដែរ៕

               ភ្នំពេញ, ថ្ងៃទី​ ២៦ ខែ ធ្នូ ឆ្នាំ ២០១៦