សេចក្តីប្រកាសព័ត៌មាន

  • ធ្នូ ២៨, ២០១៦

មាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរ៣នាក់ ពីប្រទេសម៉ាឡេស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់ពលការិនី​ខ្មែរ​ចំនួន​៣នាក់ ដូចខាងក្រោម៖ ​​​

() ពលការិនី អ.ច.ណ អាយុ៣១ឆ្នាំ មកពីស្រុកអង្គស្នួល ខេត្តកណ្តាល បានទៅម៉ាឡេស៊ី ធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើ​ការ​លំបាក នាងបានស្នើស្ថានទូតនៅថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ច​អន្តរាគមន៍របស់ស្ថានទូត និយោជក​​របស់ពលការិនីបានយល់ព្រមប្រគល់​ប្រាក់ខែដែល​នៅ​សល់ និងលិខិតឆ្លងដែនជូននាងវិញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ។

(២) ពលការិនី​ ប.រ.ន អាយុ៣៦ឆ្នាំ មកពីខណ្ឌទួលគោក រាជធានីភ្នំពេញ បានចាញ់​បោក​មេខ្យល់​ ទៅធ្វើការជាអ្នកបោសសំអាតនៅម៉ាឡេស៊ី ពីខែកញ្ញា ឆ្នាំ២០១៦។​ ក្រោមកិច្ចអន្តរាគមន៍​របស់​ស្ថាន​ទូត និយោជក​របស់​ពលការិនី បានយល់ព្រមឲ្យនាង​ទៅ​ស្ថាន​ទូត ​នៅ​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ជាមួយ​នឹងប្រាក់ខែដែលនៅសល់ លិខិតឆ្លងដែន និង​សំបុត្រ​យន្តហោះ។

            ពលការិនី អ.ច.ណ និង ប.រ.ន បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាម​យន្តហោះលេខ AK536 ។​

(៣) ពលការិនី​ ស.ប.រ អាយុ២៨ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅ​ម៉ាឡេស៊ី​ធ្វើ​ការងារ​ផ្ទះ​ ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក នាងបាន​ស្នើ​ស្ថានទូត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ច​អន្តរាគមន៍​របស់​ស្ថានទូត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០១៦​ និយោជករបស់ពលការិនី បាន​យល់​ព្រម​ប្រគល់​ប្រាក់​ខែ​ដែល​នៅ​សល់​ ជូនដល់នាង។

ពលការិនី ស.ប.រ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០១៦ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមយន្តហោះលេខ AK536

             ភ្នំពេញ, ថ្ងៃទី​ ២៨ ខែ ធ្នូ ឆ្នាំ ២០១៦