ដំណឹង

  • ខែ​មករា 13, 2017

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកវរសេនីយ៍ត្រី លុយ ប៊ុនឡុង

នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានដឹកនាំគណៈប្រតិភូចូលគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី លុយ ប៊ុនឡុង មន្ដ្រីកងវិស្វកម្មលេខ៤៥៩ ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្ដាល ដោយជំងឺគ្រុនចាញ់កំរិតធ្ងន់។