សេចក្តីប្រកាសព័ត៌មាន

  • មករា ៣០, ២០១៧

មាតុ​ភូមិ​និវត្តន៍​របស់​ពលកា​រិនី​ខ្មែរ​២​នាក់​ ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់ពលការិនី​ខ្មែរ​ចំនួន​២នាក់ ដូចខាងក្រោម៖ ​​​

(១) ពលការិនី .. អាយុ៤៣ឆ្នាំ មកពីស្រុកត្រាំកក់ ខេត្តតាកែវ បានទៅម៉ាឡេស៊ី​ដោយ​ធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ ហើយបានធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០១៦​ តាម​រយៈ​ក្រុមហ៊ុនមួយនៅកម្ពុជា​។ ដោយ​ធ្វើការ​លំបាក និងចង់ត្រឡប់មកផ្ទះវិញ  ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី​១៦ ខែមករា ឆ្នាំ២០១៧ ស្នើសុំជួយអោយបានត្រឡប់មកកម្ពុជាវិញ។​

(២) ពលការិនី .. អាយុ៣០ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម បានទៅម៉ាឡេស៊ី​ ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ ហើយបានធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៦​ តាម​រយៈ​ក្រុមហ៊ុនមួយនៅកម្ពុជា​។ ដោយ​សារនឹករលឹកកូនរបស់ខ្លួន ពលការិនីបាន​ទៅ​ស្ថានទូត នៅថ្ងៃទី​១៩ ខែមករា ឆ្នាំ២០១៧ ស្នើសុំជួយអោយបានត្រឡប់មកកម្ពុជាវិញ។​

ស្ថានទូតបានចេញលិខិតធ្វើដំណើរ សម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ពលការិនីទាំងពីរអំឡុងពេលរង់ចាំមកកម្ពុជា។

ពលការិនី ..ពលការិនី.. បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃ​ទី២៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៧:៣០ នាទី តាមជើងយន្តហោះ MH762

               ភ្នំពេញ, ថ្ងៃទី​ ៣០ ខែ មករា ឆ្នាំ ២០១៧