សេចក្តីប្រកាសព័ត៌មាន

  • ខែ​មករា 30, 2017

ពិធី​ចុះ​ហត្ថ​លេខា​រវាង​ ឯក​ឧត្ត​មទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុ​ន ​និង​ឯក​ឧត្តម​ គីម​ វ៉ន​ ជីង​ ឯក​​អគ្គ​រដ្ឋ​ទូត​នៃ​សា​ធា​រណ​រដ្ឋ​កូ​រ៉េ​ប្រចាំ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ នា​ថ្ងៃ​ទី៣១​ ខែមករា​ ឆ្នាំ២០១៧​។​

នៅថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១០:00 ព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងមានពិធីចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ និងឯកឧត្តម គីម វ៉ន ជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លើឯកសារចំនួន២ ដូចខាងក្រោមៈ

I-កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០១៦-២០១៨ ដែលមានទឹកប្រាក់ចំនួន ៣៥០.០០០.០០០ លានដុល្លារអាមេរិក (បីរយហាសិបលានដុល្លារអាមេរិក) ដែលនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងអាទិភាពនានាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក។

II-កិច្ចសម្របសម្រួល ស្តីពីការផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៤៨ ដែលមានទឹកប្រាក់ចំនួន ៦៧.៤៣៤.០០០ ដុល្លារអាមេរិក​ (ហុកសិបប្រាំពីរលានបួនរយសាមសិបបួនពាន់ដុល្លារអាមេរិក)។

គួរកត់សំគាល់ថា ការបន្តគាំទ្ររបស់សាធារណរដ្ឋកូរ៉េ បានឆ្លើយតបយ៉ាងល្អដល់កិច្ច​ខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការធ្វើឲ្យប្រសើរនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងរួមចំណែកដល់ការរក្សានូវកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។/

                                                                            ​​​​​  ភ្នំពេញ, ថ្ងៃទី ៣០​ ​ ​​   ខែ មករា  ឆ្នាំ ២០១៧