សេចក្តីប្រកាសព័ត៌មាន

  • ខែ​មករា 30, 2017

ឯក​ឧត្តម​ ធិន​ ច​ (U ​Htin​ Kyaw)​ ប្រធា​នា​ធិប​តី​នៃ​សា​ធា​រណ​រដ្ឋ​ស​ហ​ភាព​មី​យ៉ាន់​ម៉ា​ នឹងដឹកនាំគណៈប្រតិ​ភូ​អញ្ជើញ​មក​បំពេញ​ទស្ស​ន​កិច្ច​ផ្លូវ​រដ្ឋ​ នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ពី​ថ្ងៃ​ទី​ ០៣​ ដល់​ ០៦​ ខែ ​កុម្ភៈ​ ឆ្នាំ​ ២០១៧​។

តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហ​មុ​នី ​​​ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​​​ ឯកឧត្តម​ ធិន  (U Htin Kyaw) ប្រធានាធិបតី​នៃ​សាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ​មក​បំពេញ​​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ព្រះ​រា​ជាណាចក្រកម្ពុជា​ ពីថ្ងៃទី​ ០៣ ដល់ ០៦ ខែ កុម្ភៈ​ ឆ្នាំ ២០១៧

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម​​  ធិន​​ ច  នឹង​ចូល​ក្រាប​បង្គំ​គាល់ ​ព្រះករុណា​ព្រះ​បាទ​​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា នៅព្រះ​បរមរាជវាំង។

ឯកឧត្តម  ធិន ច  នឹងមានជំនួបទ្វេភាគីជាមួយ ​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន​​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​។

 មុនពេលបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ឯកឧត្តមប្រធានាធិបតី ធិន ច ក៏នឹង​អញ្ជើញ​ទៅទស្សនា​​​​​ប្រាសាទ​​អង្គរនៅខេត្ត​សៀម​រាប​​ ផង​ដែរ​។ ​​​​                                                          ​​​​

                                                                          ភ្នំពេញ, ថ្ងៃទី៣០ ​ ​ ​​   ខែ មករា  ឆ្នាំ ២០១៧

                                                                           ​