សេចក្តីប្រកាសព័ត៌មាន

  • កុម្ភៈ ២៤, ២០១៧

មាតុ​ភូមិនិ​វត្តន៍​របស់​ពល​រដ្ឋ​ខ្មែរ​១១​នាក់​ ពី​ប្រទេស​វៀត​ណាម​

ស្ថានអគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសហការជាមួយ​អាជ្ញាធរ​វៀតណាម​​ រៀបចំ​មាតុ​ភូមិ​និវត្តន៍របស់​ពលរដ្ឋខ្មែរចំនួន១១នាក់ (ក្នុងនោះ កុមារមានចំនួន៧នាក់) ដែល​ចូល​ទៅសុំទាន ​និងលក់​ឆ្នោត​​ខុស​ច្បាប់​​​​នៅក្នុងទីក្រុងហូជីមិញ។  ​

 ពលរដ្ឋទាំង១១នាក់ មានអាយុចន្លោះពី៣ឆ្នាំដល់៧៧ឆ្នាំ មកពីស្រុកចន្រ្ទា និងស្រុក​កំពង់​រោទិ៍ ខេត្តស្វាយរៀង(១០នាក់) និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង(១នាក់)   ត្រូវបានអាជ្ញាធរវៀតណាម​ ​អោយ​​ស្នាក់នៅបណ្តោះអាសន្នក្នុងមជ្ឈមណ្ឌលគាំពារសង្គមទីក្រុងហូជីមិញ មុនពេលបញ្ជូនមក​កម្ពុជា​។

ស្ថានអគ្គកុងស៊ុលកម្ពុជា នឹងជូនអ្នកទាំង១១នាក់ មកកម្ពុជាវិញ នៅព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ តាមច្រកទ្វារ​ព្រំដែន​អន្តរជាតិបាវិត ហើយនឹងបន្តប្រគល់ជូនមន្ទីរសង្គមកិច្ច​ខេត្ត​​​ស្វាយរៀង។​

                                                               ភ្នំពេញ, ថ្ងៃទី​ ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧