ដំណឹង

  • ខែ​មីនា 20, 2017

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនចំពោះសព សម្ដេចវិបុលបញ្ញា សុខ អាន

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទៅគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនចំពោះសព សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្ត្រី ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៥ មីនា ឆ្នាំ ២០១៧ ដោយ រោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។