សេចក្តីប្រកាសព័ត៌មាន

  • ខែ​មីនា 29, 2017

ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ទី​ក្រុង​ហូ​ជី​មិញ​ ជួយ​សង្រ្គោះ​ស្រ្តី​ខ្មែរ​៣នាក់​។

ស្ថានអគ្គកុងស៊ុល​កម្ពុជា​ប្រចាំទីក្រុងហូជីមិញនៃប្រទេសវៀតណាម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០១៧ បានសហការជាមួយ​អាជ្ញាធរមានសមត្ថកិច្ចវៀតណាម​ ជួយសង្រ្គោះ​ស្ត្រីខ្មែររងគ្រោះចំនួន៣នាក់ ដូចខាងក្រោម ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំធ្វើដំណើរកាត់តាមប្រទេសវៀតណាម ដើម្បីទៅ​រៀប​ការ​​ជាមួយ​បុរស​ជន​ជាតិ​ចិន នៅ​ប្រទេស​​ចិន៖

១- ឈ្មោះ .ស.ស    អាយុ២៧ឆ្នាំ    មកពីស្រុកទ្រាំង ខេត្តតាកែវ

២- ឈ្មោះ .ប.ទ      អាយុ២៧ឆ្នាំ    មកពីស្រុកពាមរក៍ ខេត្តព្រៃវែង

៣- ឈ្មោះ .ស.ណ    អាយុ២៦ឆ្នាំ    មកពីស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ស្ថានអគ្គកុងស៊ុលកម្ពុជា បានទទួលយកស្រ្តីរងគ្រោះទាំង៣នាក់ មកស្នាក់នៅបណ្តោះអាសន្ន​នៅ ស្ថានអគ្គកុងស៊ុល និងបានផ្តល់អាហារបរិភោគគ្រប់គ្រាន់ ហើយបានជូនដំណើរពួកគេត្រឡប់មក​កម្កុជា​វិញ តាម​ច្រកទ្វារ​​ព្រំដែន​អន្តរជាតិបាវិត-ម៉ុកបាយ ​នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង:០០​ នាទី​ព្រឹក និងបានប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីចាត់ការបន្ត៕

             ភ្នំពេញ, ថ្ងៃទី​ ២៩ ខែ មីនា ឆ្នាំ ២០១៧