សេចក្តីប្រកាសព័ត៌មាន

  • ខែ​មីនា 29, 2017

សម្ដេច​អគ្គ​ម​ហា​សេ​នា​បតី​តេ​ជោ ​ហ៊ុន​ សែន ​នាយ​ក​រដ្ឋ​មន្រ្ដី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ធ្វើជា​អធិប​តី​ក្នុង​ពិ​ធី​ចុះ​ហត្ថ​លេខា​ លើ​ហិ​រញ្ញ​ប្ប​ទាន​ឥត​សំណង​ នា​ថ្ងៃ​ទី៣០​ ខែ​មីនា​ ឆ្នាំ២០១៧​។

នៅថ្ងៃទី ៣០​ ខែមីនា ឆ្នាំ​២០១៧​ វេលាម៉ោង ១៦:០០​ នាទីរសៀល នៅ​ទីស្ដី​កា​រ​​ក្រសួង​ការបរ​ទេស និងសហប្រតិបត្តិការអន្តរជាតិ ​សម្ដេចអគ្គមហា​សេនាបតី​តេជោ​ ហ៊ុន​ សែន ​នាយករដ្ឋ​មន្រ្ដី​នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា ដូចខាងក្រោមៈ

-ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា(HORINOUCHI​​ Hidehisa)ឯកអគ្គ​រាជ​ទូតវិសាមញ្ញ និងពេញ​សមត្ថ​ភាព​នៃប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​ នឹងចុះហត្ថលេខាលើលិខិត​ប្ដូរសារ​ និង​កំណត់ហេតុ​នៃ​ការ​ពិភា​ក្សា​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន​​ សម្រាប់​គម្រោង ចំនួន០៤ ដូច​ខាង​ក្រោម​៖​

១- ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១០៩ លានយ៉េន​(ប្រមា​ណ​​៩៤៩.៩៧៣ ដុល្លារអាមេរិក)​ សម្រាប់អនុវត្តគំរោង «ធ្វើឱ្យ​ប្រសើរ​ឡើង​​នូវការ​ការ​​ពារ ទឹក​ជំនន់ក្នុងរាជធានីភ្នំពេញ តំណាក់កាលទី៤»;

២- ​ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១.៤៥៣ លានយ៉េន​​ (ប្រមាណ​១២,៦៦ លានដុល្លា​រ​អាមេរិក)សម្រាប់អនុវត្តគំរោង «ធ្វើឱ្យប្រសើរឡើង​មន្ទីរ​ពេទ្យ​បង្អែក​​​ខេត្ត​បាត់ដំប​ង»;

៣- ឥណទានសម្បទាន ​ដែលមាន​ទឹកប្រាក់សរុបចំនួន ១១.១៣៦ លានយ៉េន ​(ប្រមាណ​ ​៩៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគំរោង «ការធ្វើឱ្យប្រសើរឡើងនូវកំណាត់​ផ្លូវ​ជាតិ​​លេខ៥ ភាគខាងជើង (ក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ) ជំហានទី២​» ; និង

៤- ហិរញ្ញប្បទានឥតសំណង​ ដែលមានទឹកប្រាក់​សរុប​ចំនួន ៣.២៧១ លាន​យ៉េន ​(ប្រមាណ​២៨,៥ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគំរោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុង​ខេត្ត​​កំពង់ធំ» ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ឯកឧត្តម យូអ៊ីជី ស៊ូហ្គាណូ (Yuichi SUGANO) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​នៃប្រទេស​ជប៉ុន (JICA) នៅភ្នំពេញ នឹងចុះហត្ថលេខា​លើកិច្ចព្រមព្រៀងហិរញ្ញប្ប​ទាន​សហប្រតិបត្តិការ ចំនួន០៣ ដូចខាងក្រោមៈ

 ក-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងៈ ចំនួន០២ គំរោង ដែលមានទឹកប្រាក់ចំនួន

១.៥៦២​លានយ៉េន គឺៈ

      ១)«ការធ្វើឲ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង» និង

      ២)«ការធ្វើឲ្យប្រសើរឡើងនូវការការពារទឹកជំនន់ ក្នុងទីក្រុងភ្នំពេញ ជំហានទី៤»។

 ខ-កិច្ចព្រមព្រៀងឥណទានសម្បទានៈ​ ចំនួន០១​គំរោង ដែលមានទឹកប្រាក់ចំនួន ១១.១៣៦ លានយ៉េន សម្រាប់​«​ការធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង​ (ក្រុង​បាត់​ដំបង-ក្រុងសិរីសោភ័ណ) ជំហានទី២។

  ប្រទេសជប៉ុនគឺជាដៃគូដ៏សំខាន់បំផុតមួយរបស់កម្ពុជា ហើយបានរួមចំណែកជាច្រើន​ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ គំរោងទាំងនេះត្រូវបានរំពឹងទុកថា​នឹងជួយ​កែ លំអរដល់ការតភ្ជាប់តំបន់របស់កម្ពុជា ហើយធ្វើឲ្យប្រសើរឡើងដល់ជីវភាព និងការថែរក្សាសុខភាព របស់​ប្រជាជន ការផ្គត់ផ្គង់ទឹកស្អាត និងការការពារទឹកជំនន់។

                                                  ​​​ ​​​​​                  ភ្នំពេញ ថ្ងៃទី     ២៩     ខែមីនា ឆ្នាំ២០១៧