សេចក្តីប្រកាសព័ត៌មាន

  • ខែ​មេសា 4, 2017

សេចក្តី​ជូន​ព័ត៌​មាន​ទាក់​ទង​នឹង​ហេតុ​ការណ៍​នៃ​កា​រ​ផ្ទុះ​ នៅ​ក្នុង​រថ​ភ្លើ​ង​ក្រោម​ដី​ ក្នុង​ទី​ក្រុង ​St.​ Pe​te​rsburg កាល​ពី​ថ្ងៃ​ទី ​០៣​ ខែ​ មេសា ​ឆ្នាំ​ ២០១៧។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជូនព័ត៌មានថា បន្ទាប់ពីមានហេតុការណ៍​នៃការផ្ទុះ នៅក្នុងរថភ្លើងក្រោមដី ក្នុងទីក្រុង St. Petersburg កាលពីថ្ងៃទី ០៣ ខែ មេសា ​ឆ្នាំ ២០១៧ នៅម៉ោង ១៤:៤០នាទី (ម៉ោងនៅទីក្រុង St. Petersburg) ​ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានទាក់ទងជាមួយសមាគមនិស្សិតកម្ពុជាប្រចាំនៅទីក្រុងនោះ ដើម្បីស្វែងយល់ពីសភាព​​​ការណ៍របស់និស្សិតយើង។

តាមរបាយការណ៍ទទួលបានពីស្ថានឯកអគ្គរាជទូត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា ពុំមានពលរដ្ឋ/និស្សិតខ្មែរណាម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះនេះឡើយ។

              ភ្នំពេញ, ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៧