សេចក្តីប្រកាសព័ត៌មាន

  • មេសា ៥, ២០១៧

ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ា​ឡេស៊ី​ អន្ត​រាគ​ម​ជួយ​ពល​ករ​-ពល​កា​រិ​នី​ខ្មែរ​ចំនួន​៥​នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់​ពលករ-ពលការិនីខ្មែរចំនួន៥នាក់ ដូចខាងក្រោម៖

(១)  ពលការិនី .ដ.ន    អាយុ២៦ឆ្នាំ       មកពីស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ

(២) ពលការិនី .ស        អាយុ២៩ឆ្នាំ       មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ពលការិនីទាំងនាក់​ ត្រូវបានមេខ្យល់បោកបញ្ឆោតនាំធ្វើដំណើរតាម​រថយន្តកាត់តាម​ព្រំដែនថៃ​ទៅម៉ាឡេស៊ី ធ្វើការងារតាមផ្ទះ កាលពីឆ្នាំ២០១៥។ ដោយការងារលំបាក និងនិយោជកមិនព្រម​បើក​ប្រាក់ខែ ពលការិនីទាំងពីរបានទាក់ទងមកក្រុមគ្រួសារនៅកម្ពុជា ដើម្បីជួយ​​​ពួកគេត្រឡប់​មកកម្ពុជា​វិញ។

បន្ទាប់ពីទទួលបានសំណូមពរពីក្រុមគ្រួសាររបស់ពលការិនីទាំងពីរ ស្ថានទូតបានអន្តរាគម ហើយ និយោជករបស់ពលការិនីទាំង២នាក់ បាន​យល់​ព្រម​នាំពលការិនី​មកស្ថានទូត និង​ប្រគល់លិខិតឆ្លងដែន ប្រាក់ខែដែល​នៅ​សល់ និងសំបុត្រ​យន្តហោះ​​​​ជូនដល់អ្នកទាំងពីរ​​ នៅ​ថ្ងៃទី​​៣០ ខែ​មីនា ឆ្នាំ២០១៧។

 (៣) ពលករ .ឡ          អាយុ២៤ឆ្នាំ       មកពីស្រុកកណ្តៀង ខេត្ត​ពោធិ៍សាត់

 (៤) ពលការិនី .យ        អាយុ៣៧ឆ្នាំ      ​​មកពីស្រុកកណ្តៀង ខេត្ត​ពោធិ៍សាត់​

  (៥) ពលការិនី .ភ         អាយុ១៨ឆ្នាំ      មកពីស្រុកបាកាន ខេត្ត​ពោធិ៍សាត់​

ពលករ-ពលការិនីទាំងនាក់ ត្រូវបានមេខ្យល់ នាំធ្វើដំណើរតាម​រថយន្តកាត់តាម​ព្រំដែនថៃទៅ​ម៉ាឡេស៊ី ធ្វើការជាអ្នកលក់ដូរ កាលពី​ខែកក្កដា ឆ្នាំ​២០១៦។ ដោយ​ចង់​ត្រឡប់មកកម្ពុជាវិញ ពួកគេបាន​ស្នើ​សុំ​កិច្ចអន្តរាគមន៍ពី​ស្ថានទូត នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ​២០១៧ ។ ស្ថានទូតបានសម្របសម្រួល​ជាមួយ            ​ការិយា​​ល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។

ពលករ-ពលការិនីទាំង៥នាក់ខាងលើ បានមក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536

                                                               ភ្នំពេញ, ថ្ងៃទី​ ០៥ ខែ មេសា ឆ្នាំ ២០១៧