សេចក្តីប្រកាសព័ត៌មាន

  • មេសា ៥, ២០១៧

ស្ថាន​​ទូត​កម្ពុជា​នៅ​ម៉ា​ឡេស៊ី​ អន្ត​រាគម​ជួយ​សង្រ្គោះ​ពលករ​-ពល​កា​រិ​នី​ខ្មែរ​៩​នាក់​។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់​ពលការិនីខ្មែរចំនួន៨នាក់ ដែលជាប់ឃុំនៅជំរុំ Bukit Jalil នៃទីក្រុងគូឡាឡាំពួរ និង​ពលករ​ខ្មែរម្នាក់ ដែលពុំអាចទ្រាំទ្រនឹងការងារលំបាកនៅម៉ាឡេស៊ី ដូចខាងក្រោម៖

១. ពលការិនី ឡ.ស.ភ       អាយុ២៨ឆ្នាំ       មកពីស្រុកកំពង់ស្ពឺ  ខេត្តកំពង់ស្ពឺ

២. ពលការិនី ណ.គ.ហ      អាយុ២៧ឆ្នាំ       មកពីស្រុកកងមាស  ខេត្តកំពង់ចាម

៣. ពលការិនី ស.ខ            អាយុ៣៣ឆ្នាំ       មកពីស្រុកពញាក្រែក  ខេត្តត្បូងឃ្មុំ

៤.  ពលការិនី ផ.ស.ល       អាយុ២៣ឆ្នាំ       មកពីស្រុកត្រាំកក់  ខេត្តតាកែវ

៥.  ពលការិនី ប.ស.វ          អាយុ៣៣ឆ្នាំ       មកពីស្រុកបរិបូរណ៍  ខេត្តកំពង់ឆ្នាំង

៦.  ពលការិនី ប.ច.ល         អាយុ១៩ឆ្នាំ        មកពីស្រុកបរិបូរណ៍  ខេត្តកំពង់ឆ្នាំង

៧. ពលការិនី ស.ភ              អាយុ៣៦ឆ្នាំ        មកពីស្រុកខ្សាច់កណ្តាល  ខេត្តកណ្តាល

៨. ពលការិនី ឆ.ស.រ         ​   អាយុ១៧ឆ្នាំ        មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង។

ពលការិនីទាំង៨នាក់ ត្រូវបានមេខ្យល់បោកបញ្ឆោតនាំធ្វើដំណើរតាមរថយន្តឆ្លងកាត់​​ប្រទេស​ថៃ​ទៅ​ម៉ាឡេស៊ី ដើម្បីធ្វើការជាអ្នក​បោស​សំអាត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។​ នៅថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នគរបាល​ម៉ាឡេស៊ី​បានចាប់ខ្លួនពលការិនីទាំង៨នាក់ ពី​បទ​រស់នៅនិងធ្វើការ​ខុស​ច្បាប់។

បន្ទាប់​ពីបានទទួលព័ត៌មានពីការដោះលែងពលការិនីទាំង៨នាក់ នៅថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​​២០​១៧  មន្ត្រី​ស្ថានទូតបានទៅសួរសុខទុក្ខ ​និង​ឧបត្ថម្ភ​សម្ភារៈ​ប្រើប្រាស់ប្រចាំថ្ងៃ ព្រម​ទាំង​​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរម៉ាឡេស៊ី ក្នុ​ងការរៀបចំធ្វើមាតុ​ភូមិនិវត្តន៍ ជូនដល់​ពលការិនី​ផងដែរ។

ស្ថានទូត​បានឧបត្ថម្ភ​សំបុត្រ​យន្តហោះជូន​ពល​ការិនីខ្មែរ​​ទាំង៨នាក់ ហើយពួកគេនឹងធ្វើដំណើរ មក​ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង១៥:៥៥ នាទី​រសៀល  តាម​ជើង​​យន្តហោះ Ak534

៩. ពលករឈ្មោះ វ.អ.ហ អាយុ២៦ឆ្នាំ មកពីស្រុកជីក្រែង ខេត្តសៀមរាប បានទៅម៉ាឡេស៊ី​ធ្វើការជាអ្នកបើកបររថយន្ត កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ តាមរយៈមេខ្យល់។ ដោយធ្វើការ​លំបាក ពលករបានទៅស្ថានទូតនៅថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ ស្នើសុំជួយឲ្យបាន​ត្រឡប់មក​កម្ពុជាវិញ។

ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ និយោជករបស់ពលករ បាន​ ប្រគល់លិខិតឆ្លងដែន និងសំបុត្រយន្តហោះដល់ពលករ។

ពលករ វ.អ.ហ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី​ ខែ មេសា ឆ្នាំ២០១៧ វេលាម៉ោង១៥:៥៥ នាទីរសៀល តាមជើងយន្តហោះAK534

                                                               ភ្នំពេញ, ថ្ងៃទី​ ០៥ ខែ មេសា ឆ្នាំ ២០១៧