សេចក្តីប្រកាសព័ត៌មាន

  • មេសា ១២, ២០១៧

ស្ថាន​តំ​ណាង​កម្ពុជា​នៅ​ម៉ា​ឡេស៊ី​ អន្ត​រា​គម​ជួយ​ពល​កា​រិ​នី​ខ្មែ​រ​៨នាក់​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំ​មាតុភូមិ​និវត្តន៍​​​របស់​ពលការិនីខ្មែរចំនួន៨នាក់ ដូចខាងក្រោម៖

() ពលការិនី . អាយុ៣៥ឆ្នាំ មកពីស្រុកស្នួល ខេត្តក្រចេះ បានទៅម៉ាឡេស៊ី​ធ្វើការជា​អ្នកបោសសំអាត កាលពីខែមករា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក​ នាងបានទៅស្ថានទូត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍។ ក្រោមការសម្របសម្រួល​របស់​ស្ថាន​ទូត និយោជក​របស់ពលការិនី បាន​យល់ព្រមប្រគល់​ប្រាក់ខែ​ដែល​នៅសល់ និង​លិខិតឆ្លងដែន​ជូន​នាង​វិញ នៅថ្ងៃទី០៧ ខែមេសា​ ឆ្នាំ២០១៧។

(២) ពលការិនី ម.ស អាយុ២២ឆ្នាំ មកពីស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានទៅម៉ាឡេស៊ី​ធ្វើការងារតាមផ្ទះ កាលពីខែមករា ឆ្នាំ២០១៥ តាមរយៈមេខ្យល់នៅកម្ពុជា។ ដោយសារមានជម្លោះ​ជាមួយ​និយោជក​ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ និយោជកបានប្រគល់​លិខិត​ឆ្លងដែន និងប្រាក់ខែដែល​នៅសល់ជូន​ពលការិនី​ និងបានជូននាងទៅដល់ស្ថានទូត។ ពលការិនី បានស្នើសុំស្ថានទូតជួយឲ្យបាន​ត្រឡប់​មក​កម្ពុជាវិ​ញ។

ស្ថានទូត​បានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយ​ពលការិនីទាំង​២នាក់​ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៣ ខែ​​​មេសា ឆ្នាំ២០១៧ វេលាម៉ោង :៣៥ នាទីព្រឹក តាមជើងយន្តហោះ AK 536

() ពលការិនី ង.ច.ថ     អាយុ២៨ឆ្នាំ    មកពីស្រុកអង្គរជ័យ ខេត្តកំពត

() ពលការិនី  ជ.ដ.វ     អាយុ២៩ឆ្នាំ    ​ មកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

 () ពលការិនី ញ.រ      អាយុ៣៦ឆ្នាំ    មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ពលការិនី ង.ច.ថ និង ជ.ដ.វ បានទៅម៉ាឡេស៊ី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំណែក ពលការិនី ញ.រ        បានទៅម៉ាឡេស៊ី នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦។ ពលការិនីទាំង៣នាក់ បានទៅធ្វើការ​ជាអ្នកបោសសំអាត តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។​ ដោយធ្វើការលំបាក​ ​ ពួកគេបានទៅ​ស្ថាន​ទូត​​នៅថ្ងៃទី០៧ ខែ​មីនា ឆ្នាំ២០១៧ ស្នើសុំជួយ​ឲ្យបាន​ត្រឡប់​​​មកកម្ពុជាវិញ។

ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ​និយោ​ជក​​​បានយល់ព្រមប្រគល់​លិខិត​ឆ្លងដែនជូនពលការិនី​ទាំង៣នាក់វិញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧។

ស្ថានទូតបាន​សម្រប​ស​ម្រួល​​​ជាមួយ​ការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលការិនី​ទាំង៣ នាក់ខាងលើ បានមកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ នៅថ្ងៃទី​០៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៥០នាទីព្រឹក តាម​ជើង​យន្តហោះ​ AK536

(៦) ពលការិនី អ.វ.ណ អាយុ៣២ឆ្នាំ មកពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ បានទៅម៉ាឡេស៊ី​ធ្វើការងារតាមផ្ទះ កាលពីខែមករា ឆ្នាំ២០១៦ តាមរយៈមេខ្យល់នៅកម្ពុជា។ ដោយធ្វើការលំបាក​ នាងបាន​ទៅស្ថានទូតនៅខែមករា ឆ្នាំ២០១៧ ស្នើសុំទាមទារប្រាក់ខែដែលនៅ​សល់​ពី​និយោជក និងជួយ​ឲ្យ​បាន​ត្រឡប់​មកកម្ពុជាវិញ។​

ក្រោមអន្តរាគមន៍របស់ស្ថានទូត ​និយោជក​របស់ពលការិនី បានយល់ព្រមប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ជូននាង ​នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។

(៧) ពលការិនី ម.ល និង (៨) ពលការិនី ស.ល.ដ   ដែលអ្នកទាំងពីរ​​មានអាយុ២០ឆ្នាំ មកពី​ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំដូចគ្នា ​បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ តាមរយៈមេខ្យល់នៅកម្ពុជា។ ដោយធ្វើការលំបាក ពលការិនីទាំងពីរ បានទៅ​ស្ថានទូត​នៅ​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ស្នើសុំជួយទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក និងជួយឲ្យ​បាន​ត្រឡប់​មកកម្ពុជា​វិញ។​

ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជករបស់ពលការិនីទាំងពីរ បានយល់ព្រមប្រគល់​លិខិត​ឆ្លងដែន និងប្រាក់ខែដែលនៅ​សល់​ជូនពួកគេ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ។

ពលការិនីទាំង៣នាក់ចុងក្រោយ បានមកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ នៅថ្ងៃទី​០៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០នាទីព្រឹក តាម​ជើង​យន្តហោះ​ MH754

                                                               ភ្នំពេញ, ថ្ងៃទី​១២ ខែ មេសា ឆ្នាំ ២០១៧