សេចក្តីប្រកាសព័ត៌មាន
- ខែកញ្ញា 21, 2016
មាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ចំនួន ០៣ នាក់ ពីប្រទេសម៉ាឡេស៊ី
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអង្គការអន្តរជាតិទេសសន្តរ-ប្រវេសន៍(IOM) រៀបចំមាតុភូមិនិវត្តន៍អោយពលរដ្ឋខ្មែរចំនួន៣នាក់ មានឈ្មោះដូចខាងក្រោម ដែលបានជាប់ឃុំនៅពន្ធនាគារSemenyih នៃរដ្ឋSelangor ប្រទេសម៉ាឡេស៊ី ដោយសារលិខិតឆ្លងដែនផុតសុពលភាព៖
១– ស្រ្តីឈ្មោះ ហ៊.ស.រ អាយុ២៦ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តកំពង់ចាម
២– ស្រ្តីឈ្មោះ ស.អ.យ អាយុ៣២ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តកំពង់ឆ្នាំង
៣– បុរសឈ្មោះ រ.ម.ម អាយុ២១ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តកំពង់ចាម។
អ្នកទាំង៣ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង១៧:១០នាទី តាមជើងយន្តហោះលេខ MH 762 ៕
ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០១៦