Yearly Archives: 2019

  • ខែ​ធ្នូ 6, 2019

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សុខ សូកេន អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាតំណាងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយ លោក ប៊ឺរណ័ត បូសស្កេត (Benoît Bosquet) នាយកតំបន់សម្រាប់ការអនុវត្តការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ នៅក្នុងអំឡុងពេលកិច្ចប្រជុំ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើជាសំខាន់បញ្ហាតំបន់ និងអន្តរជាតិ រួមមាន ការទូតទឹក និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។