Photo Gallery

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ«ច្បាប់ និងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ »


នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ«ច្បាប់ និងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ »ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនេះ វាគ្មិនមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុនៃធនាគារជាតិនៃកម្ពុជា ក៏ត្រូវបានអញ្ជើញចូលរួមដើម្បីធ្វើបទបង្ហាញ ផងដែរ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងការងារប្រឆាំងការសម្អាតប្រាក់ សម្រាប់មន្រ្ដីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text Alternate Text